#ថ្ងៃដែលយើងទន់ខ្សោយបំផុត...

S
samrith
ថ្ងៃដែលយើងទន់ខ្សោយបំផុត ក៏ជាថ្ងៃដែលយើងយល់ពីរសជាតិជីវិតច្បាស់បំផុតដែរ ហើយយ៉ាងហោចណាស់ វាក៏ដាស់តឿនយើងឱ្យដឹងថា គ្រប់យ៉ាងនៅក្នុងធម្មជាតិនេះគ្មានអ្វីស្ថិតស្ថេរនោះទេ ម្សិលមិញសើចសប្បាយ ថ្ងៃនេះក្លាយជាទុក្ខព្រួយទៅវិញ។
ធម្មជាតិកំពុងតែគ្រប់គ្រងលើឆាកជីវិតរបស់យើង បើទោះជាយើងយល់ឬក៏មិនយល់ ពីហេតុផលរបស់ធម្មជាតិក៏ដោយ ប៉ុន្តែបើកាលណាយើងយល់ យើងព្រមទទួលស្គាល់ការពិតបានហើយ ទុក្ខទោសក៏ចុះខ្សោយនៅក្នុងកាលនោះឯង។

 

Comments