ទី១គឺអរ: កុំអរថាគ្រួសារខ្ញុំ មិត្តខ្ញុំ ភូមិខ្ញុំ ស្រុកខ្ញុំ ក្រុងខ្ញុំ ខេត្តខ្ញុំមិនកើតទេ។ នេះជាការគិតឬការស្មានមិនត្រឹមត្រូវ ព្រោះជារឿងមិនអាចទស្សន៍ទាយបាន និងអាចនាំឱ្យយើងមានការធ្វេសប្រហែស។
ទី២គឺអួត: កុំអួតថា ខ្ញុំមានឡានជិះ មានវិឡានៅ មានផ្ទះធំ មានឋាន:ខ្ពស់ មានងារ ជារដ្ឋមន្ត្រី ជានាយទាហាន នាយប៉ូលីស ជាឧកញ៉ា ជាសេដ្ឋី ជាគ្រូពេទ្យ…….. "កូវីត១៩ ឆ្លងនិងសំលាប់មិនរើសមុខ មិនរើសជាតិសាសន៍ មិនរើសពណ៌សំបុរនិងឋានៈតួនាទីឡើយ"។
ទី៣គឺអះអាង:
• កុំអះអាងថាខ្ញុំអត់អីទេ អត់កើតទេ ខ្ញុំអត់ទៅណាផង ម៉េចបានឆ្លងកើត? អ្នកមិនទៅណាមែន តែកូនចៅ ប្តីឬប្រពន្ធ មិត្តភក្តិ អ្នកជិតខាងអ្នកទៅមក។
• កុំអះអាងថា ខ្ញុំក្មេង ខ្ញុំប្រុសកំឡាំងខ្លាំង គ្មានជម្អឺប្រចាំកាយ មិនអីទេ តែរបាយការណ៍អ្នកស្លាប់មានអាយុ ខ្ទង់សាម ខ្ទង់សែ……..។ល។ ជួនកាលអ្នកជាអ្នកចំលងយ៉ាងសកម្មព្រោះអ្នកគ្រាន់តែជាអ្នកផ្ទុក។
• កុំអះអាងថា ខ្ញុំពាក់ម៉ាស់ ពាក់របាំងមុខ ចាក់វ៉ាក់សាំងហើយ មិនអីទេ មិនឆ្លងទេ។
• កុំអះអាងថាអាកាសធាតុក្តៅ កូវីតមិនឆ្លងទេ ងាប់អស់ហើយ នេះមិនពិតដែរ ចូរមើលអង្សាកំដៅកើនរាល់ថ្ងៃ ស្របនឹងតួលេខឆ្លងថ្មីក៏កើនដូចគ្នា។
សូមបញ្ចាក់ប្រាប់បងប្អូនជាទីស្រឡាញ់ថា "គ្មានវ៉ាក់សាំង ប្រភេទណាមួយ ប្រទេសណាមួយ ក្រុមហ៊ុនណាមួយ ការស្រាវជ្រាណាមួយធានា១០០% ឥតខ្ចោះនោះទេ"។
វីធីយកជ័យជំនះ មានតែមួយគត់គឺ "ការពារកុំអោយឆ្លងនិងកើត"។ បានវាពីណាមក? ចូរយើងប្រកាន់ខ្ចាប់ "៣ការពារនិង៣កុំ" បូកនឹង "ការប្រុងប្រយ័ត្នគ្រប់ចំនុចនិងថែរក្សាសុខភាពអោយបានល្អ។ សុខភាពល្អបានដោយសារ "អនាម័យខ្លួនប្រាណ បរិភោគទៀងទាត់ អាហារមានគុណភាព ដំណេកគ្រប់ ផ្លូវចិត្តមានលំនឹង និងហាត់ប្រាណគួបផ្សំ"។
"ចូរយើងរួមគ្នាយកឈ្នះកូវីតអោយបានទាំងអស់គ្នា ជយោ ជយោ ជយោ!"។

