ថាមពលថ្មី ហូរស្រោចក្នុងកាយ

S
samrith

សារជាតិមនុស្ស នឹងអាចផ្លាស់ប្តូរបាន ដោយហេតុ៖ 

 ថាមពល ឬ ធម្មធាតុ ឬ ធម្មជាតិ «សារជាតិចាស់» បានផ្លាស់ប្រែថ្មី  «ថាមពលថ្មី ហូរស្រោច ក្នុងកាយ» ។

ឩ. ប្តូរថាមពលប្រាណ ដែលអវិជ្ជមាន «អកុសល» ដោយថាមពល ឬធម្មធាតុវិជ្ជមាន «កុសល» ។

ទី២៖ ផ្នត់ទម្លាប់ចាស់ របស់ចិត្ត បានផ្លាស់ប្រែ ដោយចិត្តគំនិតថ្មី «បញ្ញា ឬការយល់ដឹង ថ្នាក់ភាវនា ឬថ្នាក់ប្រតិបត្តិ ទើបអាចធ្វើរឿងហ្នឹងបាន»។

ឩ. ផ្នត់គំនិតចាស់ ពេលមើល ពេលស្តាប់ ពេលស្ទង់ដោយអារម្មណ៍ ពេលគិតត្រឹះរិះពិចារណា... ជាដើម ការប្រតិកម្មតប និងការវិនិច្ឆ័យ មិនឈរលើជំហ ដោយមានការត្រឹះរិះពិចារណា ដោយត្រឹមត្រូវ ឬជាកណ្តាលទេ តែមានទំនោរ ទៅខាងអកុសលធម៌ ឬអវិជ្ជមាន ជាទំនាញនៃស្វ័យគំនិត ឬការអារម្មណ៍ប្រតិកម្មតប ដោយសភាវគតិ ទៅរកភាពអវិជ្ជមាន ជាផ្នត់ទម្លាប់ចាស់របស់ចិត្ត ជាដើម។ ដូច្នេះត្រូវផ្លាស់ប្តូរផ្នត់ទម្លាប់ ចិត្តគំនិតអកុសលនេះចេញ ដោយចេះត្រឹះរិះពិចារណា ដោយត្រឹមត្រូវ ដោយត្រូវផ្លូវ រហូតផ្នត់ទម្លាប់ចាស់របស់ចិត្ត បានផ្លាស់ប្តូរថ្មី ទៅកុសលចិត្ត។

ដំណោះស្រាយ៖ ការផ្លាស់ប្តូរធម្មធាតុ ឬថាមពល «ផ្លូវដែលប្រសើរបំផុត ដើម្បីបដិបត្តិ គឺ ការចម្រើនវិបស្សនាកម្មដ្ឋាន ដោយត្រឹមត្រូវ តាមបច្ចេកទេសដើមរបស់ព្រះសាម្មសាមពុទ្ធិ»។

Comments