១. ស្តីបន្ទោសអ្នកដទៃ៖ ត្រូវហ៊ានទទួលខុសត្រូវគ្រប់ហេតុការណ៍ដែលកើតឡើង ហើយរកដំណោះស្រាយ។ ការស្តីបន្ទោសគ្មានដំណោះស្រាយទេ តែវាបង្កបញ្ហាថ្មីមួយទៀតទៅវិញ។
២. ធ្វើការតែម្នាក់ឯង៖ គ្មានបុគ្គលណាជោគជ័យដោយធ្វើការម្នាក់ឯងនោះទេ ត្រូវចេះសម្របខ្លួនធ្វើការជាមួយមនុស្សគ្រប់ប្រភេទ។
៣.ចេះតែស្របតាមគេ៖ ការស្តាប់មតិអ្នកដទៃ ដើម្បីទទួលបានគំនិតល្អៗជារឿងចាំបាច់ តែអ្នកត្រូវតែមានជំហរច្បាស់លាស់ ផ្អែកលើហេតុផល ដើម្បីអាចកំណត់ថា គំនិតណាល្អ គំនិតណាគួរប្រឆាំង។
៤. ធ្វេសប្រហែសលើសុខភាព៖ មនុស្សដែលមានអំណាចពិតជាកម្រធ្វេសប្រហែសនឹងបញ្ហាសុខភាពណាស់។

