#ឧបសគ្គច្រើនជំពូក

S
samrith

នៅពីក្រោយស្នាមញញឹមសុទ្ធតែបង្កប់នូវរឿងទុក្ខលំបាកស្មុគស្មាញ និងឧបសគ្គច្រើនជំពូកគួរឲ្យខ្លាច។ មិនមែនឱ្យតែយើងព្រមឆ្លងកាត់ការលំបាកនៅថ្ងៃនេះ វាសុទ្ធតែអាចឱ្យយើងទទួលបានលទ្ធផលល្អនៅថ្ងៃបន្ទាប់នោះទេ ប៉ុន្តែការព្រមតស៊ូជាមួយការលំបាកនៅថ្ងៃនេះបាន មានន័យថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់រឿងលំបាកដែលនឹងមកដល់នៅថ្ងៃបន្តបន្ទាប់។ ការតស៊ូជាមួយភាពលំបាកគឺវាឈឺចាប់ ប៉ុន្តែបើយើងបោះបង់ការតស៊ូ គឺយើងមានតែព្រមទទួលយកសេចក្ដីស្លាប់។ គ្មាននរណាដឹងទេថាក្រោយស្លាប់ហើយ យើងនឹងទៅទីណា! ប៉ុន្តែបើយើងនៅមានឱកាសរស់ ហើយរស់នៅឱ្យបានល្អបំផុត ប្រើប្រាស់ខ្យល់ដង្ហើមឱ្យអស់ដើម្បីសាងរឿងមានប្រយោជន៍ និងបំពេញធ្វើរឿងល្អៗ ចុងក្រោយទោះជាយើងស្លាប់ហើយទៅទីណាក៏វាមិនសំខាន់ឡើយ ព្រោះអ្វីដែលសំខាន់គឺការរស់នៅឱ្យសមនឹងតម្លៃជីវិតដែលគេថា “ជីវិតមានតម្លៃកាត់ថ្លៃមិនបាន”។

Comments