ហេតុអ្វីបានជាជនជាតិឥណ្ឌាបរិភោគអាហារដោយប្រើដៃ ជំនួសសម ឬស្លាបព្រា?
------------------------------------------------------------
មូលហេតុដែលឥណ្ឌាបរិភោគអាហារដោយដៃជំនួសសមឬស្លាបព្រាមានកត្តា៥យ៉ាង៖
១.គ្រប់ម្រាមដៃសុទ្ធតែមានអត្ថន័យ
- ម្រាមដៃមេតំណាងឲ្យ ធាតុAgni (ភ្លើង)
- ម្រាមដៃចង្អុលតំណាងឲ្យ ធាតុVayu(ខ្យល់)
- ម្រាមដៃកណ្តាលតំណាងឲ្យ ធាតុAakasha(មេឃ)
- ម្រាមដៃនាងតំណាងឲ្យ ធាតុParthivi(ដី)
- ម្រាមដៃកូនតំណាងឲ្យ ធាតុJala(ទឹក)
២.សម្តែងពីការគោរព
ទស្សនៈឥណ្ឌា ការបរិភោគនឹងដៃគឺសម្តែងពីការគោរព រាប់អាន ប៉ុន្តែមិនមែនជាការតម្រូវ ឲ្យអ្នកបរិភោគអាហារនឹងដៃនោះទេ អ្នកក៏បានបរិភោគដោយប្រើស្លាបព្រា ឬសមបាន ប៉ុន្តែភាគច្រើនអាហារឥណ្ឌាគឺធ្វើឡើង សម្រាប់បរិភោគនឹងដៃតែម្តង។
៣.ធ្វើឲ្យអាហារកាន់តែមានរស់ជាតិឆ្ងាញ់ទ្វេរដង
ការបរិភោគអាហារនឹងដៃ ពេលខ្លះមើលទៅដូចជារាងញញើតបន្តិចមែន ប៉ុន្តែចំពោះអាហារខ្លះវិញវាក៏អាចជួយបន្ថែមរសជាតិឲ្យកាន់ឆ្ងាញ់ជាងមុនផងដែរ។
៤.ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាមិនស្មុគស្មាញ
ការបរិភោគអាហារនឹងដៃអាចធ្វើឲ្យយើងទទួលអារម្មណ៍បែបស្រស់ថ្លា ជ្រះថ្លា ដោយសារតែដៃគឺដៃគឺជាផ្នែកមួយនៃរាងកាយយើងដែរ នៅពេលយើងចាប់អាហារមកបញ្ចុកក្នុងមាត់ដោយដៃផ្ទាល់ ដែលជនជាតិឥណ្ឌាជឿថានេះមិនត្រឹមតែជាចំណីអាហារនោះទេ តែគឺជាចំណីអារម្មណ៍ផងដែរ។
៥.ផ្តល់ភាពងាយស្រួល ដោយយើងមិនចាំបាច់លាងស្លាបព្រា
------------------------------------------------
ខ្ញុំជាខ្មែរ ប៉ុន្តែពេលខ្លះក៏ចូលចិត្តបរិភាគអាហារដោយប្រើដៃផងដែរ ចុះបងប្អូនវិញ?

