ឪពុកម្ដាយមួយចំនួនចិញ្ចឹមកូនមិនចេះធំ

S
samrith
ការចិញ្ចឹមបីបាច់កូន 

ការស្រលាញ់មិនខុសឆ្គងទេ ប៉ុន្តែកុំស្រឡាញ់កូនពេករហូតដល់ធ្វើឲ្យកូនបានចិត្ត ដឹងចិត្ត ឬនឹងលែងមានឱកាសចាប់ផ្ដើមរស់ឈរលើបាតជើងខ្លួនឯង។

ឪពុកម្ដាយមួយចំនួនចិញ្ចឹមកូនមិនចេះធំ មិនហ៊ានបណ្ដោយកូន មិនហ៊ានប្រើកូន ឬឲ្យគេប្រើកូន មិនចង់ឲ្យកូននឿយហត់ ស៊ូហត់ខ្លួនឯង ថ្នមកូនខ្លាំងលើសកែវភ្នែកខ្លួន ការនេះក៏ដោយសារក្ដីស្រឡាញ់ដែលមានចំពោះកូនស្ងួន។

ចូរប្រយ័ត្ន ទម្លាប់បែបនេះអាចធ្វើឲ្យក្មេងទន់ខ្សោយ មិនអាចរស់ដោយខ្លួនគាត់បានពេលធំឡើង ឬនឹងពេលដែលអ្នកជាឪពុកម្ដាយលែងមានវត្តមាន ឬអសមត្ថភាពក្នុងការជួយជ្រោមជ្រែងគាត់។

Comments