#ចិត្តឥតរំជើប
“សញ្ញានៃភាពចម្រុងចម្រើនលូតលាស់ផ្នែកគតិបណ្ឌិតនិងទស្សនវិជ្ជា គឺពេលដែលយើងគ្មានការរំភើបញាប់ញ័រចំពោះការប្រមាថកាតទាន ឬការសសើរលើកតម្កើង”
ពេលយើងបរាជ័យ ជីវិតយើងមិនអាក្រក់ដូចអ្វីដែលអ្នកដទៃនិយាយ ឬដូចអ្វីដែលយើងបានគិតវិនិច្ឆយខ្លួនឯងឡើយ។ ពេលយើងជោគជ័យ យើងក៏មិនល្អដូចអ្វីដែលអ្នកដទៃបញ្ជោរយើង ឬដូចអ្វីដែលយើងកំពុងតែមានមោទកភាពដាច់បង្ហៀរចំពោះខ្លួនឯងដែរ។
ជាទូទៅ សេចក្តីទុក្ខធំបំផុត គឺជាការមិនចេះអត់ទ្រាំនឹងសេចក្តីលំបាកទុក្ខព្រួយ ការប្រមាថ និងការមិនចេះទប់ខ្លួនឯង។ គ្មាននរណាម្នាក់អាចរកផ្លូវទៅឋាននរកឃើញទេ ឬឋាននរកគ្មានផ្លូវទៅទេ លុះត្រាណាតែបុគ្គលនោះតាំងចិត្តកាយប្រព្រឹត្តអំពើអាក្រក់។


