ធម្មជាតិតែងតែបញ្ជូនវិញ្ញាសាពិបាកៗ មកសាកល្បងពីភាពរឹងមាំរបស់យើង។ ខ្ញុំចាប់ផ្ដើមរៀនពីស្នេហា ហើយខ្ញុំដឹងថា ការបង្កើតស្នេហាមួយ ត្រូវតែប្រកបដោយក្ដីស្រលាញ់ពិតប្រាកដ មិនមែនគ្រាន់តែស្រលាញ់ទេ។ ជីវិតតែងតែផ្ដល់កាតព្វកិច្ចឱ្យយើងសម្រេចចិត្តរហូត ហើយអ្វីដែលយើងរៀនចេះ និងអាចឆ្លងកាត់ដំណាក់កាលនីមួយៗបាន គឺត្រូវតែព្រមជ្រើសរើសនូវជម្រើសណាមួយ ដែលជីវិតកំពុងតែផ្ដល់ឱ្យជាដាច់ខាត ពោលប្រសិនបើយើងព្រមទទួលយកដោយរីករាយ នោះហើយគឺជាជោគជ័យរបស់យើង ព្រោះលទ្ធផលយ៉ាងណាក៏មានរួចហើយ យើងគ្មានអំណាចនោះទេ ទោះបីជាយើងមិនពេញចិត្តក៏ដោយ ក៏អ្វីៗសុទ្ធតែស្ថិតនៅក្រោមការផ្ដល់ឱ្យរបស់ធម្មជាតិជានិច្ច។

