#ស្រលាញ់មនុស្សម្នាក់ក៏ខុសដែរ...

S
samrith
គឺខុសនៅពេលស្រលាញ់មនុស្សដែលមិនគួរនឹងស្រលាញ់ ស្រលាញ់គេតែម្ខាង ស្រលាញ់មនុស្សដែលគ្មានអារម្មណ៍ជាមួយនឹងយើង ខុសដែលធ្វើឱ្យខ្លួនឯងឈឺចាប់ ខុសដែលមិនចេះឱ្យតម្លៃខ្លួនឯង ខុសដែលធ្វើបាបខ្លួនឯង… ខុសដែលរំខានគេព្រោះតែនឹកគេ ព្រោះតែចង់បានគេ…
គ្រាន់តែយើងស្រលាញ់គេ យើងក៏ស្រាប់តែចង់កែប្រែជីវិតគេ សូម្បីតែការគិតរបស់គេ យើងចង់ឱ្យគេស្រលាញ់យើង នឹកយើង ទុកយើ��សំខាន់... ដល់តែគេនៅតែជាគេ គេមិនព្រមតាមអ្វីដែលយើងចង់បាន យើងក៏កើតទុក្ខ។ បើគិតត្រឡប់ក្រោយ តើដើមឡើយគេជាអ្នកណា យើងមានអ្វីទាក់ទងនឹងគេទេ ក្រែងគេគ្រាន់តែជាអ្នកដទៃទេតើ ចុះម្ដេចឥឡូវគេបែរជាអ្វីផ្សេងៗក្នុងចិត្តយើងទៅវិញ? តើសមហេតុផលទេ បើយើងស្រាប់តែកើតទុក្ខព្រោះតែគេ? គេមិនបានកើតមកដើម្បីយើងទេ។ ទុកឱ្យគេរស់នៅជាខ្លួនគេទៅ តើបានទេ?

Comments

ajad1
Your post is very nice