ជាជាងការគ្រាន់តែអង្គុយគិតប្រាថ្នាចង់បានបុរសល្អម្នាក់មករួមដំណើរជីវិតជាមួយខ្លួន ស្ត្រីខ្លួនឯងគួរតែធ្វើយ៉ាងណាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ព្រោះយើងនឹងមានខ្លួនឯងជាមនុស្សដែលគួរឱ្យចង់រស់នៅជាមួយ។ ត្រូវស្វែងរកចំណេះដឹងជាមុន សឹមរកស្នេហាជាក្រោយ ព្រោះនៅពេលដែលយើងមានសមត្ថភាព មានចំណេះដឹង បុរសនឹងមិនចាំបាច់ត្រូវក្លាយមកជាដង្ហើមរបស់យើង ឬក៏ជាភួយផ្ដល់ភាពកក់ក្ដៅឱ្យយើងគ្រប់ពេលទេ ព្រោះយើងមានសមត្ថភាពមើលថែខ្លួនឯងបានយ៉ាងល្អ។
បើយើងកើតមកជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ វាគឺជាអំណោយទានមួយដ៏ថ្លៃថ្លា តែបើត្រូវរស់នៅដោយខ្វះបញ្ញា និងចំណេះដឹង ភាពស្រស់ស្អាតទាំងអស់នោះតើមានន័យអ្វីទៅ? ចួនកាលសម្រស់នៃរូបរាងកាយដែលខ្វះនូវបញ្ញានេះ វាក៏ជាអ្នកដែលនាំការឈឺចាប់ និងគ្រោះថ្នាក់ដល់យើងទៀតក៏មានដែរ។ កុំចាំនរណាម្នាក់មកដឹកនាំជីវិតយើង មកជួយជ្រោមជ្រែងយើង ត្រូវងាកមកមើលខ្លួនឯងនៅថ្ងៃនេះ ហើយប្រឹងប្រែងឱ្យប្រសើរឡើង។

