“សេចក្តីស្រឡាញ់ បើពិត បើបរិសុទ្ធ គឺវានឹងជោគជ័យ តែបើវាក្លែងក្លាយ ឬមិនពិត គឺវានឹងបរាជ័យ”។
ការអត់ធ្មត់ពិតមានសារៈសំខាន់ខ្លាំងណាស់ចំពោះក្តីស្រឡាញ់ ពីព្រោះចិត្តអត់ធ្មត់ វានឹងធ្វើឱ្យយើងអាចមើលឃើញអ្វីៗសព្វបែបយ៉ាងនៃចិត្តមនុស្សដែលយើងស្រឡាញ់។ សេចក្តីស្រឡាញ់ពិត គឺជាចិត្តដែលគ្មានអារម្មណ៍ឈឺចាប់ក្នុងការទទួលបានពាក្យបដិសេធ ឬមនុស្សដែលយើងស្រឡាញ់មិនទទួលយកក្តីស្រឡាញ់របស់យើង។ ក្តីស្រឡាញ់ពិត គ្មានចិត្តរំពឹងអ្វីផ្សេងទេ ហើយរំពឹងត្រឹមតែឃើញមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខ រស់នៅរីករាយ។
យើងជាមនុស្សធម្មតា ច្រើនតែយល់មិនត្រឹមត្រូវអំពីស្នេហា ដោយយល់ថា “ស្រឡាញ់ផ្កា ទាល់តែកាច់ផ្កា ឬបើស្រឡាញ់សត្វ គឺទាល់តែចាប់សត្វហ្នឹងមកដាក់ទ្រុងមើលថែ” ទើបហៅថាស្រឡាញ់។ ចំពោះអារម្មណ៍របស់ខ្ញុំ ខ្ញុំប្រាថ្នាសុំត្រឹមតែមនុស្សគ្រប់គ្នាមានសេចក្តីសុខ ជោគជ័យក្នុងជីវិត ហើយប្រាថ្នាសុំត្រឹមតែមនុស្សដែលខ្ញុំស្រឡាញ់មានសេចក្តីសុខ។

