“ដោះលែងអតីតកាល”

S
samrith
កុំលះបង់បច្ចុប្បន្នរបស់យើងចំពោះអតីតកាលដែលកន្លងហួសហៅលែងឮនោះទៀត ព្រោះបើយើងបន្តលះបង់ថ្ងៃនេះដើម្បីតែថ្ងៃម្សិលមិញ វានាំឱ្យយើងខាតពេលដោយមិនបានប្រើថ្ងៃនេះដើម្បីថ្ងៃស្អែក និងសូម្បីតែប្រើពេលក្នុងថ្ងៃនេះដើម្បីថ្ងៃនេះក៏មិនអាចដែរ។ ការដែលយើងអាចរស់បានមកដល់អាយុប៉ុណ្ណឹង គឺមានន័យថាយើងបានឆ្លងកាត់ថ្ងៃជាច្រើន និងរឿងវ៉ាវជាច្រើនរាប់មិនអស់។ 

បើគ្មានម្សិលមិញ យើងក៏មិនអាចរស់បានមកដល់ថ្ងៃនេះ ហើយបើគ្មានរឿងនៅថ្ងៃនោះ យើងក៏មិនបានឃើញខ្លួនឯងនៅក្នុងថ្ងៃនេះ ក្នុងសភាពបែបនេះ។ ជីវិតរបស់យើងម្នាក់ៗបានឆ្លងកាត់ថ្ងៃម្សិលមិញដោយលំបាកខ្លះ ស្រួលខ្លះ ឈឺចាប់ខ្លះ សើចសប្បាយខ្លះ ហើយទាំងនោះវាគឺជាអនុស្សាវរីយនៃជីវិត។

Comments