“ឱកាសជាមនុស្សមានមិនច្រើនទេ”
ឱកាសជាមនុស្សមានមិនច្រើនទេ ពេលវេលាសម្រាប់យើងដើម្បីរស់នៅទៀតសោតក៏តិច បើយើងកាន់តែឈ្លោះគ្នា កាន់តែខឹងគ្នា កាន់តែចង់ឈ្នះចាញ់គ្នា នោះយើងនឹងខាត គឺខាតច្រើនសម្បើមណាស់។ យើងខាតពេលវេលា ខាតអារម្មណ៍ល្អៗ ខាតថាមពលផ្លូវចិត្ត ខាតកម្លាំងចិត្តដ៏ស្វាហាប់ដែលអាចផ្ដល់ឱ្យយើងនូវប្រយោជន៍ដ៏ច្រើនមហិមា។

