ឆ្ងាយណាយចិត្ត? ជាពាក្យដែលគេតែងតែនិយាយ។ ខ្ញុំមិនជឿទេថា រយៈ
ចម្ងាយក៏ធ្វើឱ្យយើងម្នាក់ៗបែកចិត្តបែបនេះ?
ហេតុអ្វីក្ដីស្រឡាញ់ឋិតលើរយៈចម្ងាយទៅវិញ?
រឿងរ៉ាវស្នេហាមិនបានគិតទៅលើចម្ងាយផ្លូវទេ តែវាឋិតនៅលើចិត្តយើងទាំងពីរថា ទុកចិត្តលើក្ដីស្រឡាញ់របស់ខ្លួនឯងអត់?
កុំបន្ទោសលើចម្ងាយ តែគួរតែបន្ទាសខ្លួនឯងដែលមិនទុកចិត្តលើការស្រឡាញ់របស់ខ្លួនឯងទៅវិញទេ។ ការស្រឡាញ់មិនគិតទៅលើចម្ងាយ តែវាអាស្រ័យលើយើងថា ទុកចិត្តលើក្ដីស្រឡាញ់ខ្លួនឯងកម្រិតណា? បើបម្រុងនឹងបែកមែននោះ មិនចាំបាច់ទៅឆ្ងាយទេ ចង់នៅផ្ទះជាមួយគ្នាទៀតក៏រកផ្លូវបែកបានដែរ។ ទំនាក់ទំនងមួយ បើយើងខ្វះការទិកចិត្តហើយ ចង់បន្តក៏វាពិបាកដែរ។ កុំបន្ទាសលើចម្ងាយបើចិត្តចង់បែកនោះ។

