“រឿងធម្មតា​”

S
samrith
​មនុស្ស​គ្រប់គ្នា​មើលឃើញ​យើង​ ​តាមរបៀប​ដែលគេ​យល់ឃើញ​ ​ឬក៏​គេ​យល់ឃើញ​ចំពោះ​យើង​តាមរបៀប​ដែលគេ​បាន​មើលឃើញ​។​ ​ប៉ុន្តែ​យើង​មើលឃើញ​ខ្លួនឯង​ខុសពី​នេះ​ ​ខុសពី​របៀប​ដែល​អ្នកដទៃ​យល់ឃើញ​ ​ខុសពី​របៀប​ដែល​អ្នកដទៃ​វាយតម្លៃ​ ​ខុសពី​របៀប​ដែល​អ្នកដទៃ​ចង់បាន​។​ ​ទីនេះ​មាន​វត្តមាន​យើង​ ​ប៉ុន្តែ​វា​ក៏​គ្មាន​វត្តមាន​យើង​ ​ទីនេះ​មាន​វត្តមាន​របស់​មនុស្សជា​ច្រើន​ ​ហើយ​ទីនេះ​ក៏​គ្រាន់តែ​ជាទី​កន្លែង​ដែល​មនុស្សជា​ច្រើន​ដើរកាត់​ ​រួច​ក៏​ហួស​ទៅ​អស់​។​ ​
​
​យើង​មើលឃើញ​ភាព​ស្អាត​ ​ប៉ុន្តែ​យើង​ក៏​គ្រាន់តែ​មើលឃើញ​។​ ​យើង​រក្សា​ភាព​ស្អាត​បែបនេះ​មិនបានទេ​!​ ​បើ​យើង​មើលឃើញ​វា​ស្អាត​ ​យើង​ក៏​គ្រាន់តែ​អាច​ដឹង​ដោយ​អារម្មណ៍​ថា​វា​ស្អាត​។​ ​បើ​វា​ល្អ​ក៏អាច​ត្រឹម​ដឹង​ថា​វា​ល្អ​។​ ​នៅ​ខណៈនេះ​វា​ស្រស់​ស្អាត​ ​ប៉ុន្តែ​មួយខណៈ​ផ្សេងទៀត​វា​ក៏​រលាយ​ទៅ​អស់​ ​ហើយ​ជំនួស​ដោយ​អ្វីមួយ​ផ្សេង​។​ ​វា​មិន​ទៀង​ទេ​!​ ​វា​បន្ត​ផ្លាស់ប្ដូរ​ម្ដង​ហើយ​ម្ដងទៀត​!​ ​ប៉ុន្តែ​បើ​វា​មិន​ផ្លាស់ប្ដូរ​វា​ក៏​គ្មានអ្វី​ស្រស់​ស្អាត​ ​ពីព្រោះ​យើង​ធុញ​នឹង​អ្វី​ដដែល​ៗ​។​ ​យើង​នឹង​រំភើប​នៅពេល​ឃើញ​រូបភាព​បែបនេះ​ជាលើកដំបូង​ ​ប៉ុន្តែ​បើ​យើង​រស់នៅ​ក្នុង​ទិដ្ឋភាព​នេះ​យូរ​ទៅ​វា​ក៏​ក្លាយជា​រឿង​ធម្មតា​។​ ​ជីវិត​គឺ​អ៊ីចឹង​!​ ​វា​មិនដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្កប់ស្កល់​ទេ​ ​ប៉ុន្តែ​យើង​នឹង​មាន​ ​អារម្មណ៍​ស្កប់ស្កល់​នៅពេល​យើង​បាន​យល់​ពី​វា​៕​

Comments