“ស្នាមកាំបិត”

S
samrith

ពេលខ្ញុំគេងព្យូរសេរ៉ូមនោះ ខ្ញុំចេះតែពិចារណាថាម្នាក់នៅលើភពផែនដីនេះគ្មាននរណាចង់ជួប ចង់ស្គាល់ ជំងឺកាចសាហាវនេះទេឬទទួលរងការឈឺចាប់សូម្បីតែបន្ដិចណាឡើយ ហើយរឹតតែមិនចង់មានគ្រោះថ្នាក់ជាយថាហេតុដល់ថ្នាក់បាត់បង់អវៈយវៈផ្នែកណាមួយនៃតួរាងកាយនោះដែរ។ ជាពិសេសជាងនេះទៅទៀតគឹ បញ្ហាដែលត្រូវវះកាត់ចាក់ ឆ្កិះឆ្កៀលមកនៅលើសាច់ស្រស់ ឈាមស្រស់ របស់ខ្លួន។  ប៉ុន្តែពេលខ្លះជីវិតគឺត្រូវមានរឿងរ៉ាវជាច្រើនដែលមិនអាចចៀសវាងបាន ហើយទាមទារឱ្យយើង ត្រូវហ៊ានទទួលយកភាពឈឺចាប់ ដើម្បីឱ្យជីវិតបានប្រសើរ នៅពេលបន្ទាប់។ 
ម្នាក់ៗគ្រាន់តែបានឮ ហើយមិនទាន​់ទាំងបានកើតចំពោះខ្លួនផងក៏ខ្លាចរអា និងភ័យតក់ស្លុតណាស់ទៅហើយ។ ចុះទម្រាំតែអ្នកដែលកើតជំងឺនេះផ្ទាល់នោះ តើគ្នាមានអារម្មណ៍ យ៉ាងណាទៅ? គ្មាននរណាម្នាក់អាចបរិយាយជំនួសបានឡើយ ពិតជាគ្មានទេ។ ខ្ញុំនិយាយរៀបរាប់មកនេះ មិនមែនបានន័យថា ឱ្យតែអ្នកកើតជំងឺនេះសុទ្ធតែត្រូវស្លាប់ ឬក៏គ្មានវិធីព្យាបាលនោះទេ។

Comments