ព្រះចន្ទមិនដែលអួតអាងពន្លឺរបស់ខ្លួន ដូចពន្លឺទៀនមួយដើម ដែលកំពុងឆេះដោយសារភ្លើងទេ តែរហូតចុងក្រោយ ខ្យល់ប៉ះតែបន្តិច ទៀនក៏រលត់បាត់ទៅ! ខុសពីពន្លឺធម្មជាតិរបស់ព្រះចន្ទ ទោះបីខ្យល់ នាំពពកមកបាំង ក៏ព្រះចន្ទនៅតែរក្សាពន្លឺ ឬទោះបីជាព្រះវាយោមាន សភាពដូចព្យុះ ក៏មិនអាចធ្វើឱ្យពន្លឺចន្ទរលត់បាត់ឡើយ។

