#ក្នុងជីវិតរស់នៅ

S
samrith

ក្នុងជីវិតរស់នៅ មនុស្សជាច្រើនប្រាកដជាធ្លាប់បាន ឆ្លងកាត់អារម្មណ៍មួយនេះ គឺអារម្មណ៍ដែលគិតថាខ្លួនឯង បាត់បង់អស់រលីងពីខ្លួន គ្មានសល់អ្វីសោះ សូម្បីតែក្តីសង្ឃឹម បន្តិចបន្តួច។ ពេលយើងសប្បាយរីករាយ យើងតែងមើលឃើញជីវិតពិតជាស្រស់ស្អាត និងមានតម្លៃខ្លាំងណាស់។ យើង នឹងបើកភ្នែកឡើងជាមួយស្នាមញញឹម និងថាមពលដ៏ អស្ចារ្យ។ ប៉ុន្តែពេលយើងលិចលង់ក្រោមក្តីឈឺចាប់ ឬពេល យើងចួបហេតុការណ៍ដ៏រន្ធត់ណាមួយ ជីវិតនេះគ្មានទម្ងន់ ទៀតទេ វាស្រាលប្រៀបដូចជាអំបោះឈូកដែលហោះហើរ ឆ្ងាយទៅៗទាំងគ្មានទិសដៅអ៊ីចឹង។ អ្នកធ្លាប់ឆ្លងកាត់គឺ ប្រាកដជាដឹងច្បាស់ហើយ។ ពេលទម្ងន់ទុក្ខបាក់សង្កត់លើ យើង ខ្លួនយើងគ្មានកម្លាំងទេ។ កុំនិយាយដល់កម្លាំងរត់ កម្លាំងក្រោកដើរ សូម្បីតែកម្លាំងកាន់ស្លាបព្រាដាក់អាហារ ចូលមាត់របស់យើង ក៏យើងគ្មានសល់ផង។

Comments