ភាពជឿជាក់ និងទំនុកចិត្តគឺជាកត្តាដ៏សំខាន់ក្នុងការចងទំនាក់ទំនងឱ្យកាន់តែរឹងមាំ។ មិនថាតែចំណង ស្នេហា ការងារ ការរកសីុ មិត្តភាពជាដើម គឺទាមទារឱ្យមានការទុកចិត្តនិងជឿជាក់លើគ្នាជានិច្ច។ ការសាងភាពជឿជាក់លើគ្នា គឺទាមទារពេលវេលា ប៉ុន្តែតាមរយៈពេលវេលានេះដែរ ក៏អាចឱ្យយើងដឹងថាយើងគួរជឿជាក់តទៅទៀត ឬក៏ឈប់ជឿជាក់ហើយ។
ការបាត់បង់ភាពជឿជាក់លើគ្នា គឺដូចជាការបាត់បង់ចំណងមិត្តភាពដ៏ល្អផងដែរ។ បើការជឿជាក់លើគ្នាត្រូវបានបំផ្លាញ ទោះជាខិតខំរកអ្វីមកប៉ះប៉ូវមកវិញក៏មិនអាចដូចដើមបានដែរ។ ទំនុកចិត្តមិនអាចយកមកលេងសើចបានទេ។
កំហុសជាមេរៀន តែបើមិនចេះរៀនពីមេរៀននេះទេ វានឹងក្លាយជាទម្លាប់ហើយ។

