ឆាកជីវិតផ្លាស់ប្ដូរច្រើនណាស់។ មានមនុស្សដែលហុចដៃមកឱ្យយើងតោងពេលយើងដួល ញញឹមជាមួយយើងពេលរួមដំណើរជាមួយគ្នា អបអរយើងដោយសុទ្ធចិត្តពេលយើងឈ្នះ សរសើរយើងដោយស្មោះពេលយើងធ្វើត្រូវ ប្រាប់ពីកំហុសរបស់យើងឲ្យយើងកែលំអ ពេលយើងខុស។
ប៉ុន្តែក៏មានមនុស្សដែលព្យាយាមច្រានយើងចុះពេលយើងឡើងខ្ពស់ មនុស្សដែលចាំសើចចំអកឱ្យយើងពេលយើងដួល មនុស្សដែលច្រណែនឈ្នានីសយើងពេលយើងជោគជ័យ និងមនុស្សដែលមិនសប្បាយចិត្តពេលយើងឈ្នះ។
យើងនឹងជួបមនុស្សទាំងអស់នេះ ស្ថានភាពទាំងអស់នេះ ហើយបានភ្លក្សនូវរសជាតិនៃស្ថានភាពនីមួយៗដែលយើងនឹងត្រូវប្រឈមជាមួយ ប៉ុន្តែត្រូវចាំថានោះជាអំណរគុណ។ ជារឿងដែលត្រូវនឹកអរគុណនៅថ្ងៃណាមួយ។ មែនហើយ! ជីវិតវាមិនល្អគ្រប់ពេលនោះទេ ប៉ុន្តែគ្រប់ពេលដែលយើងឆ្លងកាត់រឿងមិនល្អ វាសុទ្ធតែជាមេរៀនដ៏ល្អដែលជីវិតបង្រៀនយើង។

