“អំណាចនៃចិត្តអត់ធ្មត់”

S
samrith
គ្រប់យ៉ាង គឺវាត្រូការពេលវេលា ជាមួយនឹងចិត្តអត់ធ្មត់ក្នុងការរងចាំ។ផ្ការាជ្យព្រឹក្សត្រូវរងចាំរហូតដល់រយៈពេល១ឆ្នាំដើម្បីអាចរីកម្តងទៀតហើយឈើទាំងឡាយត្រូវចំណាយពេលលូតលាស់រាប់ឆ្នាំទម្រាំវាអាចចេញផ្កា និងមានផ្លែ។ នេះជាដំណើរការរបស់ច្បាប់ធម្មជាតិ។ការពិតទៅធម្មជាតិវាមិនប្រញាប់ប្រញាល់ និងមិនតឹងតែងឡើយ ប៉ុន្តែបើយើង កាន់តែប្រញាប់ប្រញាល់មុនពេលវេលាមកដល់ គឺយើងនឹងមានអារម្មណ៍តានតឹងខ្លាំងណាស់។ យើងដឹងថា បើយើងចង់ធ្វើដំណើរទៅកាន់កន្លែងមួយដែលមានចម្ងាយរាប់ពាន់មុឺនគឺឡូម៉ែត្រ យើងប្រាកដជាអាចទៅដល់ដោយមធ្យោបាយ ផ្សេងៗ​ប៉ុន្តែបើយើចង់ទៅដល់ដោយប្រើពេលតែ១ដង្ហើមវាជារឿងដែលមិនអាចទៅរួច។ គ្រប់គោលដៅដែលយើងចង់សម្រេចបាន ភាគច្រើនគឺសុទ្ធតែអាចទៅរួច ប៉ុន្តែវាមិនអាចទៅរួចក្នុងពេលមួយដង្ហើមឡើយ។ 

Comments