#មនុស្សនៅក្នុងសុបិន
កំពុងតែរីករាយសុខៗក៏ស្រាប់តែទុក្ខរត់ចូលមកវាយទន្ទ្រានយកសុបិនដ៏ស្រស់បំព្រងឱ្យលង់ទៅក្នុងភាពច្របូកច្របល់ បង់ស្មារតីទប់ទល់លែងបាន។ មនុស្សនៅក្នុងសុបិន ខ្ញុំមិនដឹងថាពួកគេគិតអ្វីឱ្យប្រាកដនោះទេ ហើយតែងតែផ្លាស់ប្ដូរអត្តចរិតទៅតាមស្ថានការណ៍ ឬកាលអាកាសជីវិត។ ប្រសិនបើជាសុបិនល្អ ចួបសាច់រឿងដែលគាប់ចិត្ត ឬចួបមនុស្សដែលយល់ចិត្ត ឆាកនីមួយៗហាក់ដូចជាស្ថិតនៅលើកណ្ដាប់ដៃរបស់យង គំនិតរបស់យើងសុទ្ធតែជាការពិត ក៏ប៉ុន្តែ បើជាសុបិនអាក្រក់ ខកបំណង ផ្លូវចិត្តក៏រងរបួស រស់រង់ចាំតែពេលភ្ញាក់ឡើង។

