#ទីបំផុត......
មនុស្សកាប់បំផ្លាញព្រៃឈើ ឬបំផ្លាញធម្មជាតិ នោះមិនមែនជាសកម្មភាពដ៏ស្ងប់ស្ងាត់ទេ តែវាមានសំឡេងកងរំពងខ្លាំងមែនទែន។ ផ្ទុយទៅវិញ នៅពេលធម្មជាតិបំផ្លាញមនុស្សគឺស្ងប់ស្ងាត់បំផុត។ ស្ងាត់ៗទឹកជំនន់ក៏មកដល់ ស្ងាត់ៗខ្យល់ព្យុះក៏មកដល់ ស្ងាត់ៗកម្ដៅផែនដីក៏ឡើងខ្ពស់គួរឱ្យបារម្ភ។ ភពផែនដីនេះបានផ្ដល់ឱ្យយើងនូវលក្ខខណ្ឌដើម្បីមានជីវិតរស់នៅដ៏ស្រស់បំព្រង តែបើយើងមិនចេះស្រឡាញ់ភពផែនដីនេះទេ មិនថែរក្សាអ្វីៗដែលមាននៅលើ
ភពផែនដីនេះទេ វិនាសកម្មក៏ច្បាស់ជាកើតមាន ហើយទោះយើងប្រឹងរហូតមានអ្វីៗសព្វបែបយ៉ាងក៏ដោយ ក៏គង់តែមិនអាចរក្សាជីវិតរបស់ខ្លួនបានដែរ។ ទីបំផុត បើយើងមិនរក្សាធនធានធម្មជាតិ នោះធម្មជាតិនឹងបំផ្លាញធនធានផ្សេងទៀតនៅលើភពផែនដីវិញទាំងអស់។ រស់នៅជាមួយគ្នា ត្រូវស្រឡាញ់គ្នា ឱ្យតម្លៃគ្នា រក្សាគ្នា ទើបយើងអាចនៅជាមួយគ្នាបានយូរអង្វែង កុំបំពានគ្នា កុំព្យាយាមបំផ្លាញគ្នាដើម្បីតែខ្លួនឯងឱ្យសោះ!!

