#ព្រះពុទ្ធ
ព្រះពុទ្ធមិនដែលបានទាយពីស្រុកខ្មែរទេ តែព្រះអង្គព្យាករណ៍ពីពិភពលោកទាំងមូល។🌍 តទៅមុខយូរលង់ មនុស្សខ្វះគុណធម៌ លែងគិតខុសត្រូវ ប្រព្រឹត្តតាមតែតណ្ហារបស់ខ្លួន ធម្មជាតិនឹងប្រែប្រួល ភ្លៀងលែងត្រូវតាមរដូវកាល ចំណីអាហារមិនមានគុណភាពល្អ ជំងឺក៏ច្រើន អាយុក៏ខ្លី កូនលែងដឹងឪពុកម្តាយ មន្ត្រីលែងមានធម៌ រាស្ត្រប្រព្រឹត្តអនាចារ។
ពិភពលោកនឹងមានកលយុគ ប្រកាប់ប្រចាក់គ្នា សេចក្ដីអន្តរាយស្ទើររលាយពិភពលោក។ មានមនុស្សមួយក្រុមមើលឃើញពីវិនាសកម្មនេះហើយ ក៏បបួលគ្នាសាងល្អវិញ ពិភពលោកក៏បានប្រសើរឡើងវិញបន្តិចម្តង។ ព្រះពុទ្ធត្រាស់ពីហេតុផល។

