ពេលខ្លះខ្ញុំចេះតែមានអារម្មណ៍ថាហត់ ហើយខ្ញុំចេះតែមានអារម្មណ៍ថា
ផែនដីមួយនេះ មានតែខ្ញុំម្នាក់ដែលកំពុងតែរស់ ហើយក៏ប្រហែលមានតែខ្ញុំម្នាក់ដែលកំពុងតែហាក់បីដូចជា មនុស្សដែលឆ្កួតនឹងការគេង
ហាក់សប្បាយ នៅពេលដែលយំ ហើយរីករាយនៅពេលដែលធ្វើបាបខ្លួនឯង។ អារម្មណ៍ទាំងអស់នេះ ខ្ញុំមិនដឹងថា វាមានតាំងពីពេលណាទេ តែអ្វីដែលខ្ញុំដឹងនោះគឺ អារម្មណ៍ពេលនេះ អារម្មណ៍ដែលខ្ញុំចង់បញ្ចប់ជីវិតរបស់ខ្លួនឯងទាំងដែលដឹងថា មានមនុស្សជាច្រើនសុំត្រឹមតែ១នាទីចុងក្រោយ ដើម្បីធ្វើរឿងដែលខ្លួនឯងចង់ធ្វើមិនបានផង… ។
មានហេតុជាច្រើនដែលបានកើតឡើង
មានរឿងជាច្រើនដែលយើងម្នាក់ៗប្រឹងជម្នះ ហេតុអ្វីក៏ចង់ទុកខ្លួនឯងនៅក្នុងបញ្ហា ហើយក៏ចង់រត់ចោលខ្លួនឯងបែបនេះ? យើងជាមនុស្សពូកែទទួលបញ្ហា តែមិនធ្វើខ្លួនជាអ្នកដោះស្រាយទំនួលខុសត្រូវជាមនុស្សធំបាត់ទៅណាអស់
ហេតុអ្វីក៏ក្លាហានក្នុងការរត់ តែមិនក្លាហានក្នុងការដោះស្រាយបែបនេះ
មានបញ្ហាគួរតែដោះស្រាយ កុំយកការគិតខ្លីមកបញ្ចប់បញ្ហា។

