ប្រើជីវិតរបស់អ្នកជាដំណើរផ្សងព្រេងមួយដែលមិនចាំបាច់រៀបចំទុកមុន មិនចាំបាច់គិតថានឹងមានរឿងអាក្រក់កើតឡើង និងមិនចាំបាច់រកវិធីដោះស្រាយមុនបញ្ហាកើតឡើងនោះឡើយ។ ដំណើរផ្សងព្រេងរបស់អ្នកនឹងផ្តល់រឿងថ្មី បទពិសោធន៍ថ្មី មនុស្សថ្មី ក៏ដូចជាគោលដៅថ្មីជានិច្ច ដរាបណាយើងនៅតែទទួលយកការផ្សងព្រេងដែលជារបស់ខ្លួនឯង។ វិនាទីដើរទៅមុខជានិច្ច រឿងគ្រប់យ៉ាងផ្លាស់ប្តូរជានិច្ច។ គ្មានអ្វីដែលថិតថេរ ឬស្ថេរភាពនោះទេ ដរាបណាយើងមិនទាន់ស្លាប់។

