#អារម្មណ៍ពេលខ្លះ

S
samrith
ពេលខ្លះក៏មានអារម្មណ៍ថា យើងនៅសល់តែម្នាក់ឯង... ខ្ញុំស្រាប់តែសួរខ្លួនឯងថា តើពេលនេះខ្ញុំមានអ្នកណាខ្លះ ហើយក៏នឹកដល់ពេលវេលាកន្លងមក ដែលមនុស្សជាច្រើនចេះតែចេញចូលក្នុងជីវិតរបស់ខ្ញុំ។ គឺឧបមាប្រៀបដូចជាពពករសាត់ ខ្ញុំបានត្រឹមតែញញឹម និងហូរទឹកភ្នែក ឈរមើលការរសាត់ទៅនៃពេលវេលា ដោយនិយាយពាក្យលាទៅកាន់ផ្ទាំងពពកនីមួយៗ។

Comments