សោឡសកិច្ច គឺកិច្ច១៦យ៉ាង ដែលបុគ្គលត្រូវធ្វើ ដើម្បីឲ្យចិត្ត រួចស្រឡះ (ចាកកិលេស)។ ដោយអរិយសច្ច ៤ គឺ៖
1» ទុក្ខអរិយសច្ចៈ ជាបរិញ្ញាតព្វកិច្ច គឺកិច្ចដែលត្រូវកំណត់ដឹងនូវទុក្ខ។
2» សមុទយអរិយសច្ចៈ ជាបហាតព្វកិច្ច គឺកិច្ចដែលត្រូវលះបង់នូវតណ្ហា។
3» ទុក្ខនិរោធអរិយសច្ចៈ ជាសច្ឆិតព្វកិច្ច គឺកិច្ចដែលត្រូវធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។
4» មគ្គ ទុក្ខនិរោធគាមិនី បដិបទាអរិយសច្ចៈ ជាភាវេតព្វកិច្ច គឺកិច្ចត្រូវធ្វើឲ្យកើតមានឡើង ចម្រើននូវ មគ្គ។
កិច្ចទាំង៤នេះ មាននៅក្នុងសោតាបត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ និងអរហត្តមគ្គ។ សោតាបត្តិមគ្គ មានកិច្ច ៤, សកទាគាមិមគ្គ មានកិច្ច៤, អនាគាមិមគ្គ មានកិច្ច៤, និងអរហត្តមគ្គ មានកិច្ច៤ សរុបកិច្ច ទាំងអស់ ត្រូវ ជា១៦ ហៅថា សោឡសកិច្ច។

