#បេះដូងប្តូរពណ៌

S
samrith
បេះដូងចាប់ផ្តើមប្តូរពណ៌ ព្រមទទួលស្គាល់ធម្មជាតិរបស់ខ្លួនឯង។ ចិត្តពីមុនដែលមិនច្បាស់ការលើខ្លួនឯង ធ្វើឱ្យបេះដូងគ្មានពណ៌ មិនហ៊ានសម្រេចចិត្ត មួយណាជាពណ៌ដែលខ្លួនពេញចិត្ត ហើយស័ក្តិសមនឹងខ្លួន។

រស់នៅមួយថ្ងៃមានសិទ្ធមួយថ្ងៃ ហេតុអ្វីត្រូវឱ្យបេះដូង ដែលមានពណ៌ស្រស់ស្អាតនេះ ដើររកម្ចាស់មិនឃើញ។ តើបុព្វហេតុរបស់បេះដូងជាអ្វី មួយថ្ងៃៗដើរផ្សងព្រេងស្វែងរកក្តីស្រមៃដែលនៅរង់ចាំម្ចាស់ពិតប្រាកដទៅទទួលយក។ 

បេះដូងពីមុនហាក់ដើរខុសចង្វាក់ នឿយហត់ព្រោះគ្មានបុព្វហេតុច្បាស់ រស់នៅកំដរជីវិតដែលសូម្បីតែខ្លួនឯងជានរណា មិនស្គាល់ច្បាស់ផង។ ម្ចាស់វង្វេងចិត្ត តែចិត្តនៅតែរង់ចាំម្ចាស់ ព្រមភ្ញាក់ឡើង តស៊ូជាមួយគ្នា ជាមួយក្តីសុបិនពិត ឈប់ដើរវង្វេងផ្លូវទៀត។ ជីវិតនេះធ្លាប់ដើរខុសមកហើយ មិនស្គាល់ចិត្ត។ ឥឡូវនៅចាំអី យើងស្គាល់គ្នាហើយព្រមដើរទៅ ជាមួយគ្នាទៅ។ ផ្សងព្រេងលើភពដ៏ស្រស់ស្អាតមួយនេះជាមួយគ្នា ស្វែងរកគោលដៅពិតដែលស័ក្តិសមជាមួយជីវិតយើង។

Comments