“នៅពីក្រោយស្នាមញញឹម”

S
samrith
នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាត វាមានការតស៊ូអត់ធ្មត់ដ៏ខ្លាំងក្លា វាមានការឈឺចាប់ វាមានរឿងលំបាកជាច្រើន...ព្រោះយើងមិនអាចដឹងបានថាវាមានទំហំធំធេងប៉ុនណា ដែលមនុស្សម្នាក់បានឆ្លងកាត់ដោយប្រើពេលវេលាមួយដ៏យូរ។

នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាត វាមានរឿងនឹកស្មានមិនដល់ជាច្រើនកើតឡើង ប៉ុន្តែអ្វីមួយដែលប្រាកដ គឺយើងនៅតែជឿថា រឿងល្អនឹងកើតឡើង ហើយដោយការជឿបែបនេះ យើងក៏នៅតែបន្តគិត និងធ្វើសកម្មភាពវិជ្ជមានជាច្រើន។ នៅទីបំផុត ស្នាមញញឹមក៏ផុសឡើង។

នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាត មានមនុស្សដែលចាំលើកទឹកចិត្តដ៏ច្រើន។ គ្រួសារ មិត្តភក្ដិ មនុស្សជាទីស្រលាញ់ ដែលតែងផ្ដល់កម្លាំងចិត្ត និងភាពកក់ក្ដៅ...។ មិនមែនមនុស្សដែលតែងតែញញឹម ជាមនុស្សដែលមានរឿងសប្បាយរហូតនោះទេ ប៉ុន្តែមកពីយល់ថា ការញញឹមតបចំពោះបញ្ហា វាប្រសើរជាងការរអ៊ូរទាំតែម្យ៉ាង...៕

Comments