#ហុចដៃជួយពេលគេលំបាក

S
samrith
ដៃដែលខ្ញុំត្រូវការមិនមែនជាដៃដែលឱបខ្ញុំពេលខ្ញុំជោគជ័យ មិនមែនជាដៃដែលទះអបអរសាទរពេលខ្ញុំដល់គោលដៅ មិនមែនជាដៃដែលហុចបាច់ផ្កានៅពេលខ្ញុំឆ្លងផុតគ្រោះថ្នាក់។ ប៉ុន្ដែជាដៃដែលហុចឲ្យខ្ញុំចាប់នៅពេលខ្ញុំដួល ខ្ញុំអស់កម្លាំង ដៃដែលគ្រាខ្ញុំពេលខ្ញុំទៅមុខលែងរួច ដៃដែលចង្អុលប្រាប់ខ្ញុំពេលខ្ញុំវង្វេង។ 

បើពេលដែលខ្ញុំត្រូវការអ្នកដើរចេញ សូមកុំត្រលប់មកវិញនៅពេលដែលខ្ញុំលែងត្រូវការ។ ពេលដែលលំបាកបំផុតជាពេលដែលបង្រៀនឲ្យខ្ញុំជ្រើសរើសមនុស្សបានត្រឹមត្រូវ សម្រាប់ជីវិតខ្លួនឯង។ នរណាដែលគួរតែនៅ ហើយនរណាដែលគួរតែទៅ។

តម្លៃដ៏ច្រើនរបស់យើងម្នាក់ៗគឺនៅពេលដែលគេត្រូវការ ប្រសិនបើយើងមិនមានអ្វីសោះពេលគេត្រូវការ ទោះយើងមានច្រើនប៉ុនណាសម្រាប់ពេលក្រោយក៏ឥតន័យទៀតដែរ។

Comments