#មនុស្សអាត្មានិយម

S
samrith
ចូរសាកល្បងគិតបែបផ្ដាច់ខ្លួនពីមនុស្សគ្រប់គ្នា ដោយគ្រាន់តែគិតថា គ្មានអ្នកណាជាគ្នារបស់អ្នក នោះអ្នកនឹងបានមើលឃើញពីភាពអាត្មានិយមរបស់ពួកគេកាន់តែច្បាស់។ នៅពេលដែលអ្នកគ្រាន់តែជាមនុស្សដែលត្រូវបានគេស្រលាញ់ អ្នកពិតជាមិនដឹងថា មនុស្សក្នុងលោកនេះគួរឱ្យខ្លាចប៉ុណ្ណានោះទេ។ ពួកគេបែងចែកបក្សពួក ដើម្បីបង្កើតនូវឆាកជីវិតមួយតាមវប្បធម៌ និងការយល់ឃើញតាមមតិភាគច្រើន។ ពួកគេនឹងមិនធ្វើអ្វីដើម្បីអ្នកនោះទេ បើពួកគេមិនស្គាល់អ្នក ឬអ្នកគ្មានចំណុចអ្វី ដែលធ្វើឱ្យពួកគេស្រលាញ់ចង់បាន។
ស្នាមញញឹមខ្លះគ្រាន់តែជាសុជីវធម៌ ឬក៏ទម្លាប់តែប៉ុណ្ណោះ វាមិនបានឆ្លុះបង្ហាញពីអធ្យាស្រ័យខាងក្នុងឡើយ។ ម្នាក់ៗពិតជាគួរឱ្យអាណិត ដោយរួមទាំងខ្ញុំម្នាក់ផង។ មានតែការព្យាយាមចាកចេញពីកងកម្មនេះប៉ុណ្ណោះ ទើបយើងក្លាយជាមានចិត្តសណ្ដោស ចេះស្រលាញ់មនុស្ស និងមេត្តាសព្វសត្វដោយចិត្តបរិសុទ្ធពិតប្រាកដ។
 

Comments