#ស្នាមកាំបិត

S
samrith

នេះគឺជាវិញ្ញាសាមួយដ៏សំខាន់ដែលបានផ្តល់ជាឱកាសឱ្យខ្ញុំបានរៀនសូត្រ រៀនយល់ រៀនផ្លាស់ប្តូរការគិត និងផ្លាស់ប្តូរទម្លាប់ ​ជាច្រើន ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមកសោះ​។ ខ្ញុំរស់បានប៉ុន្មានថ្ងៃ ខែ ឬប៉ុន្មានឆ្នាំទៀត ក៏ខ្ញុំមិនដឹង ហើយក៏គ្មាននរណាអាចដឹងបាន ប៉ុន្តែការឆ្លងកាត់បទពិសោធនៃជីវិតមួយនេះ គឺធ្វើឱ្យខ្ញុំកាន់ យល់ពីតម្លៃនៃជីវិត តម្លៃនៃពេលវេលាដែលខ្ញុំកំពុងមាន។ ខ្ញុំត្រូវតែមានអំណរគុណ និងឱ្យតម្លៃនៃទឹកចិត្តមនុស្ស នៅជុំវិញខ្លួនកាន់តែខ្លាំង ពីព្រោះថាការស្លាប់ ឬរស់គឺខុសគ្នាតែ១ដង្ហើមប៉ុណ្ណោះ។

Comments