#ប្រឈមមុខជាមួយបច្ចុប្បន្ន

S
samrith
បើមិនប្រឈមមុខជាមួយបច្ចុប្បន្នកាល យើងនឹងត្រូវប្រឈមមុខនៅថ្ងៃអនាគត ហើយក៏ត្រូវឈឺចាប់ជាមួយអតីតកាលគ្រប់ជំហានរបស់យើង។ តើដើរទៅមុខម្ដេចនឹងលឿន បើយើងរវល់តែមិនដាច់អាល័យពីរឿងឈឺចាប់ក្នុងអតីតកាលទាំងអស់នោះផង? កំហុសឆ្គងពីអតីតកាលវាគឺជាមេរៀនដែលប្រាប់ថាយើងធ្លាប់មើលរំលងបច្ចុប្បន្នកាលរបស់យើង ហើយកំហុសឆ្គងរបស់យើងនៅថ្ងៃនេះគឺយើងភ្លេចថាវាគង់នឹងក្លាយទៅជាអតីតកាលរបស់ថ្ងៃស្អែក។ ដើរទៅមុខគឺដឹងតែត្រូវដើរហើយ តែក៏ត្រូវទៅជាមួយមេរៀន ឬបទពិសោធជីវិតផងដែរ ព្រោះរឿងទាំងនេះឯងដែលនឹងជំរុញយើងឱ្យទៅរកគោលដៅនៅថ្ងៃអនាគត។

Comments