ស្វែងរកភាពរឹងមាំ
កុំបណ្ដោយឲ្យខ្លួឯងបាក់ទឹកចិត្ត ហើយគិតថាខ្លួនឯង មិនសំខាន់។
កុំដាក់សម្ពាធខ្លួនឯង ដោយសារតែយើងធ្វើខុស យើងប្រាកដជាអាចកែប្រែកំហុសទាំងអស់នោះបាន។
កុំត្អូញត្អែរដែលត្រូវឈឺចាប់ ព្រោះការឈឺចាប់របស់យើង គឺជាអ្នកដែលស្វែងរកភាពរឹងមាំ ពីខាងក្នុងចិត្តរបស់យើង ថាយើងអាចស៊ូទ្រាំបានប៉ុនណា។
យើងអាចធ្វើបានរឿងដ៏អស្ចារ្យជាច្រើនដែលអ្នកឯទៀតធ្វើមិនបានដូចយើង ដូច្នេះត្រូវផ្ដល់កម្លាំងចិត្ត ឲ្យខ្លួនឯង។ ដរាបណាដង្ហើមនៅមាន ត្រូវតែពុះពារឲ្យអស់លទ្ធភាពដើម្បីសម្រេចគោលដៅ ឬគោលបំណងក្នុងជីវិតឲ្យបាន។
“ជីវិតដែលរឹងមាំមិនមែនជាជីវិតដែលគ្មានបញ្ហានោះទេ ប៉ុន្តែជាជីវិតដែលអាចដើរទៅមុខជាមួយបញ្ហាបាន”
-------------------------------------------------------
ដកស្រង់ចេញពីសៀវភៅ #វិញ្ញាសាជីវិត
រូបភាព #Pinterest

