ការមើលងាយទឹកចិត្តអ្នកជួយគឺជាការមើលងាយមានលក្ខណៈព្រៃបំផុត

S
samtra8
នៅលើលោកយើងនេះមនុស្សកើតមកម្នាក់សុទ្ធតែជួបនូវបញ្ហាគ្រប់ៗគ្នាមិនថាបញ្ហាតូចរឺធំគឺសុទ្ធតែធ្លាប់ឆ្លងកាត់។ហើយបញ្ហាទាំងនោះជួនកាលកើតមកលើយើងទាំងដែរយើងចង់ជួយគេ ធ្វើដើម្បីគេដោយគ្មានចិត្តចង់បានការតបស្នងត្រឡប់មកវិញសូម្បីតែបន្តិច។
ជាឧទារហណ៍ខ្ញុំសូមលើកយកបុគ្គលម្នាក់មកបង្ហាញឲ្យបងប្អូនបានយល់ ហើយនេះគឺជាសម្តីរបស់គ្នាមានដូចតទៅ: 
ជំរាប់សួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវាសនាថ្ងៃនេះខ្ញុំចង់និយាយពីទុក្ខលំបាករបស់ខ្ញុំទៅកាន់បងប្អូនដែលជាជនរួមឈាមខ្ញុំ។ខ្ញុំបានធ្វើកិច្ចការមួយនេះសម្រាប់ជនរួមឈាមរបស់ខ្ញុំតាំងពីបងប្អូនមិនទាន់ដឹង។តែខ្ញុំបានមកវិញមានតែការជេប្រមាថ ត្មេះតិះដៀលសព្វបែបយ៉ាង ហើយបើសិនជាខ្ញុំរស់នៅរងសម្ពាធពីមាត់អ្នកដទៃ ខ្ញុំស្លាប់បាត់ហើយព្រោះពាក្យរបស់ពួកគាត់វាធ្ងន់ណាស់សឹងថាសុីបាយម្តងខ្ញុំឆ្អែត១ឆ្នាំខ្ញុំមកនេះគឺខ្ញុំនិយាយាខ្មែរ។ ខ្ញុំមិនចង់បានអ្វីពីអ្នកទាំងអស់គ្នាឡើយ។ អ្នកស្នេហាជាតិស្លាប់គរជើងគ្នាដើម្បីពួកគាត់ តែពួកគាត់ឥតគ្មានអារម្មណ៍សូម្បីតែបន្តិច ហើយមុនពេលខ្ញុំស្លាប់ទៅខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នារស់នៅឲ្យបានសុខចុះ។ហើយពាក្យចុងក្រោយរបស់គាត់បាននិយាយថាខ្ញុំបានធ្វើអ្វីដែលខ្ញុំធ្វើហើយ នៅឡើយតែអ្នកទេដែលត្រូវសម្រេចចិត្ត។

Comments