ក្នុងន័យនេះអ្នកប្រាជ្ញ ស៊ូ តុងប៉ ក៏បានបកស្រាយដែរថា ទ្រព្យសម្បត្តិ និង បុណ្យស័ក្តិមិនមែនជាអ្វីដែលលោកប្រាថ្ន ចង់បានក្នុងឆាកជីវិតរបស់លោកនោះទេ ប៉ុន្តែអ្វីដែលលោក ស្រឡាញ់ពេញចិត្ត និង មានបំណងចង់បានបំផុតនោះគឺ ការបំពេញភារកិច្ចប្រកបដោយភាពច្បាស់លាស់ត្រឹមត្រូវ យុត្តិធម៌ និង ការប្រើប្រាស់ជីវិតរស់នៅដើម្បីបម្រើដល់ ប្រជារាស្តវិញទេ។
ហើយសម្រាប់ពាក្យមួយឃ្លានេះ វាក៏ បានឆ្លុះបញ្ចាំង មកកាន់សង្គមមនុស្សនាពេលបច្ចុប្បន្ននេះ ឱ្យចេះរស់នៅដោយពេញចិត្តនូវអ្វីដែលខ្លួនមាន ទៅតាម លទ្ធភាព និង សមត្ថភាពរបស់ខ្លួន ជាជាងធ្វើបាបអ្នកដទ ឬ កាប់សម្លាប់អ្នកដទៃដើម្បីតែទ្រព្យធន មុខមាត់ឬក៏ប្រើ ចំណេះដឹងរបស់ខ្លួនធ្វើជារនាំងបិទបាំងចិត្តថោកទាបរបស់ខ្លួន។
សូមអរគុណចំពោះការតាមដាន។

