តើសម្គាល់តាមរយៈចិត្តបានដូចម្តេចទៅ?
កាលពីថ្ងៃមុនខ្ញុំបានបកស្រាយរួចមកហើយពីមនុស្សមាន3សណ្ឋាន ដែលមាន មនុស្សល្អ មនុស្សល្ងង់និងមនុស្សអាក្រក់។
ចំពោះថ្ងៃនេះខ្ញុំសុំបកស្រាយនូវពាក្យលក្ខណៈសម្គាល់នៃអ្នកជួយពិតប្រាកដ។
លក្ខណៈអ្នកដែលជួយពិតប្រាកដ គឺ ជួយគេមិនចង់បានការតមស្នងមកវិញ លះបង់នូវអ្វីមួយដែលខ្លួនមិនជាប់ជំពាក់ដែលមនុស្សគ្រប់គ្នាតែងតែជាប់ជំពាក់នូវរបស់ទាំងនោះខ្លាំង ឲ្យនូវអ្វីចេញពីឌួងចិត្តមិនមែនជាការសម្តែងធ្វើជាឲ្យដើម្បីប្រយោជន៍ខ្លួនឡើយ។
បច្ចុប្បន្ននេះខ្ញុំសង្កេតឃើញបុគ្គលជាច្រើនដែលតាំងខ្លួនជាអ្នកជួយតែធាតុពិតគេធ្វើនេះដើម្បីតែមុខមាត់និងក្រុមបក្សពួកគេទេ។ហើយមនុស្សប្រភេទនេះភាគច្រើននៅក្នុងសង្គមខ្មែរសុទ្ធតែពួកអ្នកមានឥទ្ធិពល(ប្រើលុយ ឬអំណាច)។
មួយឡែកទៀតពួកគេធ្វើបុណ្យបើគ្មានគេដឹងលឺច្រើនពួកនិងមិនធ្វើឡើយ ហើយកាមេរ៉ាជាប់ដៃជានិច្ចពេលចេញទៅធ្វើបុណ្យ តែខ្ញុំសុំហៅពួកនឹងថាទៅធ្វើដើម្បីផលមកអញ។
សូមអរគុណសម្រាប់ការអានរបស់បងប្អូន

