ដោយលែកចំពោះខ្ញុំក៏ដូចគ្នាដែរ ពេលខ្លះអង្គុយមើលរូបថតនឹកស្រមៃដល់កាលពីនៅក្មេង កាលនោះអនុស្សាវរីយ៍មានដូចជា រត់លេងនៅកណ្តាលភ្លៀងជាមួយមិត្តភក្រ ទៅរកចាប់ក្តាមទាំងភ្លៀងហើយមកវិញត្រូវម៉ែថាឲ្យទៀត តែអារម្មណ៍នៅក្មេងមិនដែលខ្វល់ឡើយ។
អនុស្សាវរីកាលទៅឃ្វាលគោជាមួយមិត្តភក្រ កាលនោះមានរបស់អ្វីបន្តិចបន្តួចចែកគ្នាញាំហើយវាពិតជាសប្បាយណាស់។
ពេលរដូវច្រូតស្រូវក្លិនត្រូវហើរមកប៉ះនឹងច្រមុះ ធ្វើឲ្យអារម្មណ៍ខ្ញុំរីករាយនិងអារម្មណ៍មួយនេះណាស់។បន្ទាប់ពីនោះខ្ញុំនឹងក្មេងឯទៀតនាំគ្នាទៅចាប់ត្រីដែលកាលនោះវាពិតជាសម្បូរមែនទែន ពេលចាប់បានហើយពួកយើងដុតត្រីទាំងនោះញាំជុំគ្នាដែលអារម្មណ៍មួយនេះរកអ្វីមកនិយាយមិនត្រូវឡើយ។
ពេលបុណ្យអុំទូកនាំគ្នាទៅវត្តនិងលេងល្បែងប្រជាប្រិយផ្សេង។
»»»ចុះអ្នកទាំងអស់គ្នាវិញមានធ្លាប់នឹកឃើញពីអនុស្សាវរីល្អៗកាលនៅពីក្មេងដូចខ្ញុំដែរទេ?

