យុត្តិធម៌ដែលមានលក្ខណៈមិននយោបាយ គឺជាយុត្តិធម៌ដែលស្ថិតក្នុង ទំនាក់ទំនងរវាងដៃគូដែលគ្មានការបង្ខិតបង្ខំ និងមានសិទ្ធិស្មើភាពគ្នានៅក្នុងការ រស់នៅ ដែលមានគោលបំណងស្វែងរកតម្រូវការសម្រាប់ការរស់នៅឲ្យបានពេញ លេញ។ ថែមពីលើនេះទៀត តាមលក្ខណៈដែលដូចគ្នា គឺនៅមានទំនាក់ទំនង ផ្សេងទៀតដែលអាចចាត់ទុកថា មានយុត្តិធម៌ គឺស្ថិតនៅក្នុងចន្លោះរវាងម្ចាស់ និងអ្នកបម្រើ ឬ ឪពុក និងកូនជាដើម។ ស្ថិតក្នុងករណីនេះ អ្នកក្រោម គ្រាន់តែ ជាអ្នកផ្នែកមួយរបស់ថ្នាក់លើប៉ុណ្ណោះ ដូច្នេះ យុត្តិធម៌ពេញលេញមិនអាចកើត មានឡើង គឺមានតែក្នុងកម្រិតណាមួយប៉ុណ្ណោះ តែយុត្តិធម៌ក្នុងទំនាក់ទំនងរវាង ប្ដី និងប្រពន្ធ អាចមានត្រឹមកម្រិតមធ្យម។ លោក អារីស្តូត បានទទួលស្គាល់នូវ ភាពខុសគ្នានៃយុត្តិធម៌។ លោកថា យុត្តិធម៌មិនសំដៅតែលើការទទួលនូវភាព មធ្យម ឬសមាមាត្រតែមួយមុខទេ ប៉ុន្តែក៏តម្រូវឲ្យមានភាពប្រាកដប្រជានៃសតិ អារម្មណ៍ផងដែរ។ វាជាចរិតលក្ខណៈមួយដែលធ្វើសកម្មភាពតាមមាគ៌ណា មួយដែលបានជ្រើសរើសជាមុន។ មនុស្សមិនមានការទទួលខុសត្រូវស្មើគ្នាទេ ចំពោះសកម្មភាពទាំងឡាយដែលស្ថិតនៅក្នុងហេតុការណ៍នៃស្ថានភាពមិនបាន សម្រេចនូវភាពមធ្យម។

