ដោយឡែកមនុស្សដែរមានសន្តានអាក្រក់ធ្វើទោសជាញយៗទៅលើកអ្នកដទៃ ពួកនេះគ្មានអារម្មណ៍ថាស្រណោះថាជីវិតគេក៏ដូចជីវិតអញដែរ។ព្រោះពួកអាក្រក់មិនដែរគិតថាចង់ចេញពីសេចក្តីអាក្រក់ឡើយ។ពេលខ្លះមនុស្សទាំងនោះសុទ្ធតែជាមនុស្សមានមានចំណេះដឹង ជាបណ្ឌឹតទៅទៀតតែការប្រព្រឹត្តចេញជាងពួកអ្នកមិនបានចូលសាលាទៅទៀត។ហើយខ្លះក៏ជាមនុស្សមានអំណាចនៅក្នុងសង្គមដែរ ដែលពួកគេតែងតែប្រើអំណាចរបស់ពួកគេធ្វើបានដល់ជនស្លូតត្រង់ទៅទៀត ហើយពួកគេមិនដែលមានគំនិតចង់ចេញពីភាពអាក្រក់របស់ខ្លួនឡើយនេះហើយគឺជាសន្តាន។
«មនុស្សសន្តានល្អទោះធ្វើអាក្រក់ក៏គង់តែភ្ញាក់រលឹក ឯមនុស្សសន្តានអាក្រក់មិនដែលភ្ញាក់រលឹកពីភាពអាក្រក់របស់ខ្លួនឡើយ»
«មើលមនុស្សត្រូវមើលពីសន្តានខាងក្នុង»ពេលខ្លះសនុស្សសន្តានអាក្រក់ក៏ធ្វើល្អដែរតែការធ្វើល្អនេះដើម្បីតែឋានៈតួនាទីមុខមាត់តែប៉ុណ្ណោះ»

