ឧទាហរណ៍នៅពេលស្តាប់គ្រូយើងពន្យល់ ថាហេតុអ្វីបានជាវាឲ្យផលអញ្ចឹង ដល់ពេលយើងត្រិះរិះពិចារណាយូរៗទៅក៏ឃើញថា អអញ្ចឹងមែនអើ។ត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថាសទ្ធាកើតឡើងឥតដែលប្រាសចាកការត្រិះរិះពិចារណារកហេតុនិងផលឡើយ។
ដោយឡែកជំនឿគឺជាការជឿយកឥតបានពិចារណារកហេតុរកផលថាគេនិយាយចឹងវាត្រូវឬក៏ខុសណ៎។ឲ្យតែលឺគេថាក៏ជឿ មានគេជឿច្រើនក៏ចេះតែជឿតាមគេ អ្នកដែលមានជំនឿពេលដែលយើងទៅសួរគាត់គាត់តែងនិយាយថា វាប្រហែលជាមែនខ្ញុំជឿ ចម្លើយគាត់គឺគ្មានបានឆ្លងកាត់ការពិចារណាទាំងអស់ ហើយពេលខ្លះគាត់និយាយថាចេះតែជឿទៅព្រោះអត់មានខាតអ្វីផង អញ្ចឹងហើយបាននៅក្នុងសង្គមសម្បូរណាស់ពួកចាញ់បោកគេ។ជាពិនេះនៅក្នុងពិធីសាសនានានា ដែលពួកអាខូចវាធ្វើនេះធ្វើនោះដើម្បីបោកលោកតាលោកយាយជាដើម។ហើយបើសិនយើងទៅប្រាប់ពួកគាត់ថាគេបោកទេ គាត់តែងនិយាយថាកុំមកចេះ។សមដូចពាក្យព្រះពុទ្ធនិយាយថា ប្រោសសត្វដែលមានឧបនិស្ស័យ។
ជាចុងក្រោយបើអត្ថបទនេះមានពាក្យមិនសមរម្យសូមអធ្យាស្រ័យផង ព្រោះខ្ញុំគ្រាន់តែចង់បើកបង្ហាញពីអ្វីដែលខ្ញុំយល់ឃើញថាត្រូវតែប៉ុណ្ណោះ។

