សុភាសិតមួយចំនួនរបស់ប្រទេសអុីស្រាអែល

S
samtra8

    ពេលគេនិយាយអំពីប្រទេសអ៊ីស្រាអែល គេនឹងនឹកឃើញដល់រឿងអស្ចារ្យជាច្រើន។ ប្រទេសដែលបានបង់ទឹកដីរាប់ពាន់ឆ្នាំហើយអាចបង្កើតប្រទេសបានឡើងវិញ ប្រទេសតូចតែខ្លាំង ប្រទេសដែលគ្មានធនធានធម្មជាតិ ប៉ុន្តែជាប្រទេសខ្លាំងកសិកម្មឬប្រទេសដែលបានវាយឈ្នះការព្រួតគ្នារបស់ប្រទេសអារ៉ាប់ជាដើម។ លើសពីនេះ អុីស្រាអែល ក៏ត្រូវបានគេទទួលស្គាល់ថា ជាជនជាតិពូកែរកស៊ី  និងជាជនជាតិពូកែអប់រំកូនចៅ និងបណ្តុះទស្សនៈជាដើម។ ហើយខាងក្រោមនេះជាសុភាសិតខ្លះៗរបស់ប្រទេសអុីស្រាអែល:

១. បើភាពល្វីងជ្រាបចូលដល់បេះដូងហើយ ទោះបីជាយកស្ករដាក់ក្នុងមាត់ ក៏មិនអាចធ្វើឲ្យជីវិតផ្អែម បានឡើយ។

២. អ្វីដែលអ្នកមានបែរជាមិនចង់បាន ហើយអ្វីដែលអ្នកចង់បានបែរជាមិនមាន។

៣. បក្សីដែលអ្នកប្រលែងទៅហើយអាចចាប់បមកវិញបាន   តែពាក្យសម្តីដែលនិយាយចេញទៅហើយ មិនអាចលេបឲ្យ ពាក្យមកនៅក្នុងមាត់វិញបានទេ។

៤. អ្នកបម្រើបង្ហាញពីចរិតពិតប្រាកដរបស់ខ្លួន មិនមែននៅពេលដែលគាត់ជាអ្នកបម្រើគេនោះទេ ប៉ុន្តែនៅពេលដែលគាត់ក្លាយជាថៅកែគេទេតើ។

៥. ក្នុងវចនានុក្រមនៃប្រទេសយើងគ្មានពាក្យថាធ្វើមិនកើតទេ

៦. កុំនៅពីមុខសត្វពពែ កុំនៅពីក្រោយសត្វសេះ ។

៧. ប្រសិនបើអ្នកមានអាចជួលអ្នកណាម្នាក់ឲ្យស្លាប់ជំនួសពួកគេបាន នោះអ្នកក្រនឹងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែអស្ចារ្យ។

៨. បើអ្នកចង់ឲ្យសុបិនរបស់អ្នកក្លាយជាការពិត កុំគេងឲ្យសោះ។

៩. កន្លែងដែលព្រះចូលចិត្តគង់នៅបំផុត គឺក្នុងចិត្តល្អរបស់មនុស្ស។

១០. អ្វីដែលអ្នកមិនបានឃើញនឹងការពិចារណា សូមកុំអាកាត់។

១១. គ្រប់គ្នាសុទ្ធតែអាចយល់ បើគេស្តាប់ហើយពិចារណា។

១២. មនុស្សឆ្លាតលឺគេនិយាយយល់ពីគោលដៅរបស់អ្នកដែលនិយាយ។

Comments