សម្រង់ឃ្លារបស់អ្នកប្រាជ្ញចិន ស៊ូតុងប៉

S
samtra8
1.ធ្វើអ្វីកុំឲ្យហួសហេតុពេក ព្រោះវានឹងមានការរើបម្រាស់ គៀបសង្កត់កាន់តែខ្លាំង ការរើបម្រាស់ក៏កាន់តែខ្លាំងដែរ។
2.ឡើងលើភ្នំពិបាកចុះពីលើភ្នំស្រួលនោះគឺជាការយល់ឃើញរបស់មនុស្សចាស់ ប៉ុន្តែខ្ញុំយល់ថាឡើងលើភ្នំត្រូវប្រឹងកម្លាំង ចុះភ្នំត្រូវប្រុងស្មារតី។
3.ដឹងហើយថាបុគ្គល់នោះថោកទាបតែនៅតែរាប់អាននិងគាំទ្រដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នោះទើបហៅថាកំពូលថោកទាប។
4.មិនមែនខ្ញុំមិនចង់នៅក្បែរមន្ត្រីអាក្រក់ទេ គ្រាន់តែមិនចង់ចំណាយពេលឥតប្រយោជន៍ជាមួយពួកគេ។
5.បើសម្តីពិតត្រូវគេបដិសេធ នោះមានន័យថាសម្តីលើកជើងកំពុងតែមានឥទ្ធិពល។
6.បង្កើតច្បាប់ដើម្បីរាស្រ្ត តែបើបង្កើតច្បាប់នាំទុកដល់រាស្រ្ត តើបង្កើតច្បាប់ធ្វើអ្វី។
7.ចំណេះវិជ្ជាអាចឲ្យមនុស្សមានចំណេះដឹង តែចំណេះវិជ្ជាមិនអាចកែប្រែសន្តានមនុស្សបានទេ។

Comments

soudina

បាទអត្ថបទល្អសូមជួយបន្តរការចែករំលែក