ចំពោះថ្ងៃនេះផងដែរខ្ញុំនិងលើកយកសុភាសិតមួយឃ្លាសម្រាប់មកបកយកអត្ថន័យនៃពាក្យនោះ ដែលពាក្យនោះគឺ«ងើយស្កក ឱនដាក់គ្រាប់»។
ហើយន័យនៃពាក្យនេះមានពីរគឺទី១ន័យត្រង់ឬន័យធម្មតានិយាយពីស្រូវទី២ន័យធៀបដែលធៀបមកលើមនុស្ស។
-ចំពោះន័យត្រង់ពាក្យនេះមានន័យថាស្រូវដែលត្រង់ទៅលើដែលកកួវាមិនមានសាច់ ឬគ្រាប់ឡើយ។
-ចំពោះន័យធៀបមានន័យថាមនុស្សដែលមិនចេះគោរពអ្នកដទៃ មិនចេះឱនលំទោលមិនសូវបានការគោរពស្រលាញ់ពីអ្នកដទៃឡើយ ឯអ្នកដែលចេះឲ្យតម្លៃអ្នកដទៃ មិនប្រមាថមើលងាយគេ គេនឹងបានការគោរពស្រលាញ់ជាច្រើនពីអ្នកផ្សេងនិងជាមនុស្សដែលជោគជ័យក្នុងការប្រកបរបផ្សេងៗ។

