មនុស្សគ្រប់គ្នារស់នៅលើលោកនេះចាំបាច់ខ្លាំងណាស់ត្រូវរស់នៅស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ព្រោះវាជាផ្លូវដែលនាំយើងឲ្យទៅដល់គោលដៅដែលយើងចង់ទៅ។កាលណាយើងស្គាល់ពីខ្លួនឯងច្បាស់គ្រប់កិច្ចិការដែលយើងធ្វើទាំងអស់មិនថាតូចឬធំឡើយនិងទទួលបានផលល្អជាក់ជាមិនខាន។ជាស្គាល់ខ្លួនឯងនេះនេះគឺយើងត្រូវកំណត់ថាយើងចេះអ្វីហើយយើងមិនចេះអ្វី បើមិនចេះនោះយើងត្រូវទទួលស្គាល់ថាមិនចេះនោះយើងនិងចេះនៅថ្ងៃណាមួយមិនខាន បើចេះហើយយើងត្រូវតែបង្កើនការយល់ដឹងរបស់យើងឲ្យកាន់តែប្រសើរនោះកាន់តែល្អ។

