ជីវិតមានតែការព្រាត់ប្រាស

S
samtra8
ពេលដែលខ្ញុំអង្គុយសញ្ចឹងគិតពីឆាតជីវិតរបស់មនុស្សគ្រប់រូបគឺពោពេញទៅដោយការព្រាត់ប្រាស បាក់បែករហែករហោក។ហើយអារម្មណ៍ខ្ញុំតែងតែគិតថាបើរស់គង់តែស្លាប់ចុះហេតុអ្វីកើតមកធ្វើអ្វី ខ្ញុំគិតមើលទៅជីវិតវាបែបនេះហើយចុះហេតុអ្វីពួកដែលសប្បាយនឹងការរកប្រាក់ដែលគេរកបានរហូតដល់រៀបពាន់លានដុល្លានោះហេតុអ្វីក៏មិនចេះចែករំលែកខ្លះដល់គ្នាជួបទុក្ខលំបាកនោះ។គិតមើលទៅជីវិតវាពិតជាគ្មានន័យអ្វីសោះ តើមានអ្នកណាពាល់អារម្មណ៍នឹងដូចខ្ញុំទេ។ពេលខ្លះខ្ញុំចេះតែអង្គុយមើលមនុស្សផ្សេងៗគេខំប្រឹងរកប្រាក់ គេខំនោះខំ ទោះខ្លួនមានសុីគ្រប់គ្រាន់ហើយក៏នៅតែខំរកទៀត ខ្ញុំពិចារណាទៅវាពិតជាធ្វើឲ្យជីវិត គ្មានន័យសោះ។
ហើយមុនពេលជីវិតមួយនេះរលត់ទៅខ្ញុំគ្រាន់តែចង់ធ្វើកិច្ចការមួយ ដែលបម្រើដល់មនុស្ស។
ហើយជីវិតរាល់ថ្ងៃរស់នៅរង់ចាំតែសេចក្តីស្លាប់ប៉ុណ្ណោះ ខ្ញុំមើលឃើញមនុស្សជាទីស្រលាញ់របស់ខ្ញុំចាក់ចេញទៅម្តងមួយៗ ហេតុអ្វីធម្មជាតិនេះកាចសាហាវម្ល៉េះ ?ហើយខ្ញុំចេះតែមានអារម្មណ៍ថាដូចរស់នៅភពមួយដែលមានម្នាក់ឯង។តើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបនេះទេ?
ជាចុងក្រោយខ្ញុំចង់សួរទៅអ្នកដែលបានអានអត្ថនេះថា តើអ្នករស់ដើម្បីអ្វី រស់ដោយមនោសញ្ចេតនា ឬរស់នៅដេញតាមតណ្ហាដែលមាននៅក្នុងខ្លួន?

Comments