ព្រះពុទ្ធសាសនាតាមបែបសន្តិភាពនិងសកល
សន្តិភាពជាភាពសុខសាន្ត និងជាភាពដំណើរស្ងប់សាន្តត្រាណរាបទាប ដំណើរសាសន៍ជានឹងគ្នា។ សន្តិភាពជាភាវៈគ្មានសង្គ្រាម និងគ្មានអំពើហឹង្សា វា ជាបំណងប្រាថ្នារបស់មនុស្សសត្វ និងសង្គមនីមួយៗ។ ព្រះពុទ្ធសាសនាត្រូវ បានគេចាត់ទុកជាសាសនាសន្តិភាព ពុទ្ធសាសនាជាសន្តិរាជា ពុទ្ធឱវាទទាំង អស់ គឺដើម្បីសន្តិភាព។ I
ខាងព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនាសន្តិភាពតែប៉ុណ្ណោះទេ ថែម ទាំងមានធម៌សម្រាប់ដោះស្រាយជម្លោះ រវាបុគ្គល និងបុគ្គលសង្គម ព្រមទាំង សង្គមនឹងសង្គមទៀតផង ហើយថែមទាំងមានធម៌សម្រាប់បដិបត្តិក្នុងការស្វែង រកសន្តិភាពសម្រាប់ខ្លួនឯងទៀតផង។ សន្តិភាពខ្លួនឯងនេះ ខាងពុទ្ធសាសនា ហៅថា និព្វាន នោះឯង ដោយនិព្វានប្រែថាសូន្យឈឹង លែងមានទុក្ខលែងមាន ភ័យ លែងមានកើត និងស្លាប់។ បុគ្គលគ្រប់រូបចង់សម្រេចចិត្តសន្តិភាពដ៏ជ្រាល ជ្រៅនេះ លុះត្រាណាតែគេប្រតិបត្តិតាមមគ្គទាំង ៨ ហៅថា អដ្ឋិង្គកមគ្គរបស់ព្រះ សម្មាសម្ពុទ្ធបានខ្ជាប់ខ្ជួន។

