ពិភពលោកគឺគ្មានទីបញ្ចប់ទេ

S
samtra8
  នៅក្នុងចក្រវាលឡបើយើងក្រលែកមើលតែនឹងភ្នែកនោះយើងមិនអាចដឹងពីសេចក្តីពិតបានឡើយ ព្រោះសេចក្តីពិតនៃចក្រវាលឡមិនដូចជាអ្វីដែលយើងឃើញទេ ហើយដំណើរនៃចក្រវាលគឺជាវដ្ត។វដ្តគឺជាការកើតរលត់។
បើយើងគិតទៅឲ្យដលចំណុចល្អិតនៃចក្រវាលឡនេះ នោះយើងនឹងភ្លាក់ខ្លួនព្រឺត ព្រោះថាចក្រវាលកើតឡើងពីភាគល្អិតតូចៗបំផុតដែលមិនអាចមើលនឹងភ្នែកឃើញ ហើយអ្វីដែលធ្វើឲ្យពិភពនេះកកើតឡើងដោយខ្វះមិនបាននោះគឺជាកម្លាំង។ ហើយកម្លាំងនេះហើយធ្វើការផ្គុំគ្រប់អ្វីៗទាំងអស់។
ដោយលែកមនុស្សយើង បើយើងគិតឲ្យល្អិតនោះយើងនឹងឃើញថារាល់ជីវិតគឺគ្មានន័យអ្វីសោះ ព្រោះវាផ្គុំឡើងដោយរបស់ដែលគ្មានជីវិតឲ្យទៅជាមានជីវិត ហើយរងចាំតែថ្ងៃបែកធ្លាយ(មិនមែនស្លាប់ទេ)។
ការកកើតបែបនេះ គឺកើតរលត់ៗហើយទៀងទាត់ណាស់។តែមិនមែនមានន័យថាកើតហើយស្លាប់វិញទេសូមកុំច្រឡំ(ត្រង់ចំណុចនេះវាល្អិតខ្លាំងណាស់ទាល់តែយើងពាល់ត្រូវខ្លួនឯងនោះយើងនឹងយល់)។
ចំពោះអារម្មណ៍របស់ខ្ញុំពេលពាល់ត្រូវចំណុចនេះ ខ្ញុំមើលទៅជីវិតទាំងអស់នៅលើលោកនេះគឺឯការណាស់ ដូចយើងរស់នៅម្នាក់ឯងនៅក្នុងចក្រវាលឡនេះ។

Comments